ព័ត៌មានជាតិ

ឆក់ចរន្តអគ្គិសនីស្លាប់កម្មការិនីសំណង់ម្នាក់

ភ្នំពេញ: មានករណីឆក់ចរន្តអគ្គិសនីស្លាប់កម្មការិនីសំណង់ម្នាក់កាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី១២ ឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះល្វែងកំពុងសាងសង់ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ
រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផាន់ ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំមុខរបរកម្មការិនីសំណង់ មានស្រុកកំណើតនៅភូមិថ្នលបំបែក ឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។សមត្ថកិច្ចឲ្យដឹថាមុនពេលកើតហេតុអ៊ុំម្ចាស់ផ្ទះឈ្មោះជា
វេនបានឃើញជនរគ្រោះយករទេះ១ទៅអូសដាក់ឥដ្ឋដើម្បីឲ្យជាងរាបផ្ទះរួចក៏អូសមកដល់ចំណុចខ្សែ
ភ្លើងនោះក៏ដាក់រទេះហើយជើងរទេះដាក់ចំខែ្សភ្លើងធ្វើឲ្យរលាត់ជ័រខាងក្រៅក៏ឆក់ដួលស្លាប់តែម្តង។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ៕

មតិយោបល់