ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់បន្ទាប់ពីរថយន្តបន្លះគ្នានៅស្រុកព្រៃនប់

ព្រះសីហនុ: ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលម៉ោង ៤និង១០នាទី នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៥៩-១៦០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក KAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1524 ដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ស្រីន សេងហុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះ១៥៦ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន ៤នាក់ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវ ហើយបួងចង្កូតមកវិញ ក៏ក្រឡាប់មកលើរថយន្ត ០១គ្រឿងម៉ាក KIA BONGO ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-1566 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ លី ហ៊ូសេន ភេទ អាយុ ៣០ឆ្នាំ មុខរបរកសិករ មានទីលំភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងអ្នរួមដំណើរចំនួន១នាក់។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្សរងរបួស ចំនួន១នាក់ ឈ្មោះ លី ហ៊ូសេន អ្នកបើកបររថយន្ត BONGO ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅគ្លីនិក ឃុំតានៃ រីឯវត្ថុតាងរថយន្តទាំងពីរ បានយករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននបាលស្រុកព្រៃនប់ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់