ព័ត៌មានជាតិ

ចុម! ចិនមកអង្គុយលក់ថ្នាំញៀន នៅក្រុងព្រះសីហនុ សមត្ថកិច្ចតាមទាន់ចាប់ខ្លួន

ព្រះសីហនុ: ជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណ:ដែលមកប្រកបមុខរបរលក់ថ្នាំញៀន ហើយការចាប់ខ្លួនបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នៅក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិក ហាង ម៉ាស្សា ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន៣២កញ្ចប់ , WY ចំនួន៣២គ្រាប់ , បារីសង្ស័យមានសារធាតុញៀន១០ដើម , ទូរស័ព្ទដៃ១គ្រឿង , ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន៣កញ្ចប់ធំ , ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង , សម្ភារ:សម្រាប់វេចខ្ចប់មួយចំនួនទៀត ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់