ព្រះវិហារៈ នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៩នេះ រថយន្ដដឹកស្រាបៀរកម្ពុជាមួយគ្រឿងបានរ៉េចង្កូតចូលប្រឡាយបណ្ដាលឲក្រឡាប់នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥០ស្ថិតនៅភូមិ អូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្ត ព្រះវិហារ។
ប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកស្រាបៀកម្ពុជាមួយគ្រឿងខណះពេលដែលកំពុងតែបើកសុខៗស្រាប់តែរេចង្កូតរួចធ្លាក់ចូលក្នុងប្រឡាយក្នុងចំកាកៅស៊ូបានបណ្ដាលឲក្រឡាប់តែម្ដង ចំណែកកៃកុងនិងអ្នករួមដំណើររងរបួសស្រាល រឺឯស្រាបៀខូចខាតជាច្រើនកេះ ករណីខាងលើបណ្ដាលមកពីងោកមួយភាំងទប់ចង្កូតមិនទាន់។
ក្រោយពេលកើតហេតុក្រុមការងាររបស់ក្រុមហ៊ុនបានយករថយន្ដមកសាងស្រាបៀ និង ស្ទូចរថយន្តក្រឡាប់ខាងលើយកទៅជួសជុលឡើងវិញ៕
មតិយោបល់