ព័ត៌មានជាតិ

សិស្សសាលា ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួស នៅស្រុកអង្គរបូរី

តាកែវ: នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១TK១ ចន្លោះគីឡូម៉ែត្រលេខ១០-១១ ត្រង់ចំណុចភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1P-4801 បើកបរដោយឈ្មោះ មាស សុហេង ភេទប្រុស អាយុ ១៦ឆ្នាំ (របួសស្រាល) មុខរបរសិស្ស មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះ ខុន វីមុន្នីរត្ន័ ភេទប្រុស អាយុ ៧ឆ្នាំ (របួសធ្ងន់) មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា អ្នកទាំង២មិនពាក់មួកសុវត្ថិភាព បានបុកជាមួយម៉ូតូ មិនស្គាល់ម៉ាក ក្រោយកើតហេតុបើករត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ បត់ឆ្វេងមិនប្រុងប្រយ័ត្ន។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម៉ូតូបង្កហេតុ និងកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ រីឯវត្ថុតាង ត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកអ្នករងរបួស ត្រូវក្រុមគ្រួសារបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យតាកែវ៕

មតិយោបល់