ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! រថយន្ត HINO បុកម៉ូតូ ស្លាប់ និងរបួស ៣នាក់ ក្នុងនោះមានសិស្សសាលាម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង១៥នាទីរសៀលទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ៥០ ម៉ែត្រកែងច្រកចូលវិទ្យុ ABC ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យប្រុសស្រី ២នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត របួសស្រាល (ប្រុស)។

រថយន្តម៉ាក HINO ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3A-4205 បើកបរដោយឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិសន្លាក់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន)។

ម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1X-0846 បើកបរដោយឈ្មោះ ហួត សរុំ ភេទប្រុស អាយុ៥៧ មុខរបរកសិករ មានទីលំនៅ ភូមិពាធកណ្តាល ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នូវកន្លែងកើតហេតុ) មានអ្នករួមដំណើរពីក្រោយ ២នាក់៖ ទី១ឈ្មោះ រុំ ដាណេ ភេទស្រី អាយុ០៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិពាធកណ្តាល ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នូវកន្លែងកើតហេតុ) និងទី២ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅ ភូមិពាធកណ្តាល ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល(រងរបួសស្រាល) ។

ដំណើរឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរពីលិចទៅកើត ចំណែកម៉ូតូបើកបរពីជើងទៅត្បូងឆ្លងផ្លូវ មកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូ បណ្តាលឲ្យដួលបោកស្លាប់តែម្តង ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការវិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ៕

aa

មតិយោបល់