Post News Media ព័ត៌មានជាតិ បើស្រវឹងសូមកុ...

បើស្រវឹងសូមកុំបើកបរ!! បុរសម្នាក់ បើករថយន្តរេចង្កូត ធ្លាក់ចូលក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់

បន្ទាយមានជ័យ: នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករថយន្ត មានស្ថានភាពស្រវឹង និងមានល្បឿនលឿន ពេលបើកទៅដល់ផ្លូវកោង ក៏រេចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឲ្យបុរសស្លាប់ក្នុងរថយន្ត ស្ថិតត្រង់ចំណុចភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ពៀត ខែមរា កើតនៅឆ្នាំ១៩៨៩ ភេទប្រុស ទីកន្លែងកំណើតភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕