ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវរថយន្តបុកកិននៅស្រុកកំពង់សីលា

ព្រះសីហនុ: នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃ ទី១៩ ខែ១២ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ 129-130 ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើត ឡើងរវាងរថយន្តធុនធំ(បែន)ពាក់ស្លាកលេខ ភ្នំពេញ 3E-4933 (អ្នកបើកបរបានរត់គេចបាត់ )និងម៉ូតូមានទិសដៅបញ្ច្រាស់គ្នា ព្រះសីហនុ.ភ្នំពេញ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កោះកុង 1B-9621 បើកបរដោយឈ្មោះ សៀង សឿន ភេទប្រុស អាយុ48ឆ្នាំ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
បច្ចុប្បន្នរថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា ចំណែកសាកសពបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់