ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: នៅម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅលំនៅដ្ឋានមួយកន្លែង ក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុង/ខេត្តតាកែវ។

ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ឃី ហាន់ហ្វា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ខាន់ ធឿន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ សេង ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ខណ:ម្ចាស់ផ្ទះ រត់គេចខ្លួនបាត់។

វត្ថុតាងដកហូតបាន រួមមាន៖
-ម្សៅក្រាមសថ្លាចំនួន ៤៦កញ្ចប់
-សម្ភារ:សេពថ្នាំញៀនមួយចំនួនធំ
-ទូរស័ព្ទ ០៣គ្រឿង និងស្លាកលេខម៉ូតូចំនួន ០៣ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់