ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកកិនបុរសម្នាក់ ស្លាប់មួយរំពេច

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខប្រាំ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៣-៧៤ ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យមនុស្សស្លាប់។

ម៉ូតូម៉ាក YAMAHA SIRUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1G-5619 អ្នកបើកបរឈ្មោះ ប៉ាល់ សំណាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងខ្ទម ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីជើងទៅត្បូង បានដួល ក៏ត្រូវរថយន្តធុនធំ (មិនស្គាល់ម៉ាក) កិនពីក្រោយ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យបុរសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ រួចបើករត់គេចបាត់។

មូលហេតុ៖ អ្នកបើកម៉ូតូស្រវឹងស្រា។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់