កោះកុងៈ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១០នាក់ ស្រី ២នាក់ បង្ក្រាបចំនួន ២ទីតាំងផ្សេងគ្នា ៖ ទីតាំងទី១ នៅចំណុចភូមិ២ សង្កាត់ដងទង់ និងទី២ នៅចំនុចផ្ទះជួល ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនសង្ស័យរួមមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ណន ស៊ីនិត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ
២.ឈ្មោះ ស៊ុ នឿន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករ រោងចក្រ
៣.ឈ្មោះ ខុន វិជ្ជា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ
៤.ឈ្មោះ ប៊ិន ជិនហាវ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស
៥.ឈ្មោះ លួង ឆៃហួរ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់
៦.ឈ្មោះ ប៉ាវ សុជា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងក្រឡឹង
៧.ឈ្មោះ លី ចន្ថា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់
៨.ឈ្មោះ ប៉ាវ សុគន្ធា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំង ៨នាក់មានទីលំនៅភូមិកើតហេតុទី១។
៩.ឈ្មោះ សុខ ស្រីនឿន ភេទស្រី អាយុ ៤៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ទីតាំងកើតហេតុទី២។
១០.ឈ្មោះ ឈិត សុនីម ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ដកហូតបានវត្ថុតាង៖
-ម្សៅក្រាមសថ្លា មេតំហ្វេតាម៉ីន ០១ កញ្ចប់ធំ និង ០៩កញ្ចប់តូច
-ដាវ ០៣ ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន
-កូនថង់តូចៗមួយចំនួន ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់