ព័ត៌មានជាតិ

Updateៈ សពបុរសម្នាក់អណ្ដែតទឹកទន្លេក្រោមស្ពានជ្រោយចង្វារ ឥឡូវស្គាល់អត្តសញ្ញាណហើយជាបុគ្គលិក អគ្គិសនីកម្ពុជា

ភ្នំពេញ: ប្រជាពលរដ្ឋ អ្នកនេសាទត្រីប្រទះឃើញ សពបុរសម្នាក់អណ្ដែតទឹក ទន្លេសាប នៅក្រោមស្ពាន ជ្រោយចង្វារត្រើយខាងលិច មានសភាពហើមស្អុយបាត់ទៅហើយហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេសាប ខាងក្រោមស្ពានជ្រោយចង្វារ ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

សាកសពមាន ឈ្មោះ សានម៉ៅ អាយុ ២៥ឆ្នាំ ភេទ ប្រុស ស្រុកកំណើត ស្ថិតនៅ ភូមិថ្មី ស្រុក មេសាងខេត្តព្រៃវែង មុខរបរជា បុគ្គលិក អគ្គិសនីកម្ពុជា ពាក់អាវយឺតដៃខ្លីពណ៍ខ្មៅស្លៀកខោខូវប៊យជើងវែងពណ៍ខ្មៅមានសភាព ហើមស្អុយ។

យោងតាមប្រភពព័ត៍មានពីប្រពលរដ្ឋដែល ជាអ្នក នេសាទត្រី នៅក្រោមស្ពាន ជ្រោយចង្វារបានឲ្យដឹងថានៅមុនពេលប្រទះ ឃើញ ពួកគាត់បានចេញពីកន្លែងស្នាក់នៅមក នេសាទនៅខាងក្រោមស្ពានជ្រោយចង្វារ ដូចសពដង ខណ: មកដល់កន្លែងកើតហេតុ ស្រាប់តែមានធំក្លិនឈួលស្អុយ ដោយមាន ការសង្ស័យបាននាំគ្នាអុំទូកមកក្បែរសម្រាស គេ គរចោលតាមម៉ាត់ច្រាំងទន្លេ ស្រាប់តែ ប្រទះ ឃើញ សពបុរសអណ្តែតជាប់ទើនឹងសម្រាសដោយមានសកភាពហើយស្អុយ ។

ប្រភពបានបន្តថា ក្រោយពីប្រទះឃើញសភាពបែបនេះក៏នាំគ្នារត់មករាយការណ៍ ជួនសមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកកន្លែងកើត ហេតុរួចយកអូបររបស់ការិយាល័យចរាចរណ៏ជើងទឹកនិងទូកអ្នកនេសាទអូសយកមកដាក់ខាងលើច្រាំងទន្លេដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសលវិច្ឆ័យ រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់