ព័ត៌មានជាតិ

ជនសង្ស័យ៧នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយអាជ្ញាធរសង្កាត់ទឹកថ្លា ធ្វើការឃាត់ខ្លួន​ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ទល់មុខមន្ទីរពេទ្យលោកសង្ឃ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមសម្ដីរបស់សមត្ថកិច្ចប្រាប់អង្គភាព Post News ឲ្យដឹងថា ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ​ចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

មតិយោបល់