ព័ត៌មានជាតិ

ចុមតាតឿ លេងចឹងហ្មង

ភ្នំពេញ: ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ វេលា ម៉ោង៥និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ ចំណុច ផ្លូវ ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ក៏បានឃាត់ ខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ ខុស ច្បាប់ នូវ សារ ធាតុ ញៀន ដែល មាន ឈ្មោះ ហ៊ុយ ចាន់សារ៉ាត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣២ ផ្លូវ លំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ កញ្ចប់ថង់តូច និង ម៉ូតូកង់បីចំនួន០១គ្រឿង ។
បច្ចុប្បន្ន ជន សង្ស័យកំពុង ឃាត់ ខ្លួននៅ អធិការដ្ឋាននគរ បាល ខណ្ឌមានជ័យ ដើម្បី កសាង សំណុំ រឿងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់