ព័ត៌មានជាតិ

កម្ចាត់មុន​ក្បាលខ្មៅងាយៗ ដោយវិធីធម្មជាតិ

បញ្ហាមុនគឺជាក្តីកង្វល់របស់មនុស្សទូទៅ នៅពេលដែលវាកើតឡើងនៅលផ្ទៃមុខ​និង ដងខ្លួនជាដើម ។ អ្នកដែលកើតជំងឺសើរស្បែកមុន នេះ​តែងតែរកវិធីគ្រប់យ៉ាងដើម្បីកម្ចាត់វា ធ្វើយ៉ាង​ណា​ឲ្យផ្ទៃមុខ ស្រស់ផូរផង់ ជាទីចំណាប់អារម្មណ៍​អ្នកផង អ្នកពួង ។​ថ្ងៃនេះយើងសូមណែនាំនូវវីធីសាស្ត្របែបធម្មជាតិ ដើម្បីកម្ចាត់មុន ៖

១.ទឹកក្រូចឆ្មា ជាមួយនឹងទឹកឃ្មុំ
មុនដំបូង​​ដើម្បី​ធ្វើឲ្យក្រូឆ្មា និងឆ្មា ក្លាយទៅជា​ឧសថធម្មជាតិដ៏សាកសិទ្ធ អ្នកត្រូវតែ ​យកទឹកឃ្មុំ ២ ទៅ ៣ តំណក់ និង ទឹក​ក្រូឆ្មា​មួយចំហៀងផលែ រួច​បន្ថែម​​ស្ករប្តិចចូល ​លាយឲ្យសព្វ​រួច យកទៅម៉ាស្ស៉ា​លើ​មុខ​ថ្នមៗ ។ បន្ទាប់ពីម៉ាស្ស៉ា លើតំបន់ មានបញ្ហា និងផ្ទៃមុខរួចរាល់ ទុកវា​ដល់ ១០ នាទី សឹម លាង​សម្អាត ។ វិធីនេះ​លោកអ្នកអាច​ធ្វើរាល់ពីរដង ក្នុងមួយសប្តាហ៍ ។​

២. តែបៃតង
លាយតែបៃតង​ស្ងួត ១ស្លាបព្រាកាហ្វេ​ជាមួយនឹងទឹក​ឲ្យរាងខាប់ៗ​បន្តិច។ រួចលាបលើ​តំបន់ដែលមាន​បញ្ហារយៈពេល ២ទៅ ៣នាទី។ លាងសម្អាត​ចេញនឹង​ទឹកក្តៅឧណ្ឌៗ។

សម្រាប់វិធីធម្មជាតិ​ទាំងពីរនេះ បើសិនជា​គ្មានលទ្ធផលនោះទេ កុំ​រងចាំយូរអី សូមទៅកាន់មន្ទីរពេទ្យ ដើម្បីពិភាក្សា​ជាមួយនឹងពេទ្យជំនាញ ៕​
acneVulgaris_38301_lg

 

មតិយោបល់