Post News Media ព័ត៌មានជាតិ ឃាត់ខ្លួននារី...

ឃាត់ខ្លួននារីស្រស់ស្អាតម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

​កោះកុង: នៅថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល កម្លាំងផ្នែកជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ល.គ.ល ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិត្រពាំង ឃុំស្រែអំបិល ពីបទប្រើហិង្សាដោយចេតនា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩ ទៅលើជនរងគ្រោះឈ្មោះ ឡ.គ.យ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិត្រពាំង ឃុំស្រែអំបិល បណ្តាលឲ្យរងរបួសថ្ពាល់ឆ្វេងមួយកន្លែង និងមានស្នាមជាំគល់ក។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្ត៕