ព័ត៌មានជាតិ

ទើបពេញក្រមុំចូលវ័យ ១៨ឆ្នាំ មិនគួរណាធ្វើរឿងចឹងសោះ!

ភ្នំពេញៈ កាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ មានករណីលួចលុយ នៅផ្ទះលេខ២២ បុរីប៉េងហួត ផ្លូវ០១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៊ិន ស៊ីថាន់ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ប្រាក់ ចាន់មាលា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើក្នុងផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះទុកកាបូបលុយ នៅក្នុងបន្ទប់ រួចចាក់សោទ្វារបន្ទប់ ចេញទៅលក់ដូរ ដោយទុកកូនសោនៅក្នុងផ្ទះ លុះដល់ម៉ោង ១២និង០០នាទីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ ក៏យកកូនសោចាក់ចូល ក្នុងបន្ទប់ជនរងគ្រោះ លួចលុយក្នុងកាបូបអស់៩០០ដុល្លារ យកផ្ញើរទៅឲ្យអុំស្រីនៅស្រុកកំណើត ខេត្តកំពង់ឆ្នាំង។

នៅពេលជនរងគ្រោះ ត្រលប់មកពីលក់ដូរវិញ ចូលក្នុងបន្ទប់ ស្រាប់តែឃើញកាបូបលុយខុសប្រក្រតី ក៏ឆែកមើលបាត់លុយអស់៩០០ដុល្លារ ដោយសង្ស័យទៅលើជនសង្ស័យ ក៏ហៅមកសួរនាំ ទើបដឹងរឿងហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះ បាននាំយុវតីសង្ស័យ មកប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់