Post News Media ព័ត៌មានជាតិ Update៖ បន្សល...

Update៖ បន្សល់ទុកបណ្ដាំចុងក្រោយ ស្រ្ដីម្នាក់បាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ត

កណ្ដាល: កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចកំពង់ទឹកទន្លេ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីស្រ្ដីម្នាក់ បានធ្វើអត្ដឃាតបាញ់សម្លាប់ខ្លួនឯង ក្នុងរថយន្ត។

ជនរងគ្រោះឈ្មោះ ណុប វណ្ណី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ប្ដីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល តួនាទីនាយផ្នែកការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ ។
វត្ថុតាងដកហូតបានរួមមាន៖ អាវុធខ្លីចំនួន១ដើម ម៉ាកCF98.9 លេខ០០១១៦៩ គ្រាប់ចំនួន១២គ្រាប់ ។

ប្រភពពីសាច់ញាតិសព បានឲ្យដឹងថា កន្លងមកជនរងគ្រោះ បានព្យាយាមរកវិធីចង.ក និងលេបថ្នាំសម្លាប់ខ្លួនជាញឹកញាប់ ដោយសារតូចចិត្តមានជំងឺប្រចាំកាយ តែត្រូវបានប​ងប្អូនជួយសង្រ្គោះទាន់។

ដោយទ្បែកនៅវេលាកើតហេតុ ស្រ្ដីរងគ្រោះ និងប្ដី រួមទាំងកូនៗ និងសាច់ញាតិ បានបើករថយន្ដទៅដើរលេងកម្សាន្ដ និងងូតទឹកនៅទន្លេមេគង្គ ត្រង់ចំណុចកោះខ្សាច់ ពេលទៅដល់ទីនោះ ស្រ្ដីរងគ្រោះមិនបានចុះងូតទឹកទេ គឺសម្រាកក្នុងរថយន្ត លុះដល់ប្តីឡើងមកពីងូតទឹកវិញ បានឃើញប្រពន្ធដេក ហើយមានឈាមហូរនៅលើដៃខាងស្តាំ ក្នុងរថយន្ត ក៏ផ្អើលឆោឡោ ដឹកប្រពន្ធមកផ្ទះ ហើយបានរាយការណ៍មកសមត្ថកិច្ច។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ច សន្និដ្ឋានថា ស្រ្ដីរងគ្រោះ ពិតធ្វើអត្ដឃាតសម្លាប់ខ្លួនឯងប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕