ស្ទឹងត្រែងៈ ករណីបុរសម្នាក់លង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ នៅចំនុចក្រោមស្ពានមេកុងប៉ែកខាងលិច ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ។
សពជនរងគ្រោះមានឈ្មោះ ផាន់ ហុកគៀង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានចុះពីផ្ទះទៅទន្លេរអុំទូកពីកំ
ពង់ទឹកចេញទៅក្រោមស្ពានដើម្បីមើលមងរបស់ខ្លួនដែលដាក់កាលពីល្ងាច។ពេលមើលមងដោយទំនងជាវិលមុខ ទើបបានចងមងជាប់និងទូកហើយរូបគេក៍ធ្លាក់ទឹកតែម្តងដោយពុំមាននណារឃើញ រហូតមកដល់ម៉ោង១០និង៣០នាទីប្រពន្ធរបស់សព
ឈ្មោះរុន លក្ខណា បានជិះម៉ូតូទៅមាត់អូរបានក្រឡេកមើលទៅក្រោមស្ពានឃើញទូករបស់ខ្លួនអណ្តែតនៅនិងមងសង្ស័យក៍បានហៅបងប្អូនទៅមើល
ពេលទៅដល់ប្រពន្ធនិងបងប្អូនបានឃើញចានដែកមានដាក់ត្រី១នៅក្នុងដែលដាក់នៅក្នុងទូកពេលនេះបងប្អូនក៍នាំគ្នាស្រាវមងដាក់ទូកស្រាប់តែឃើញសាកសពជាប់មកជា១ដោយនៅក្នុងថងមង
ក្រោយពេលឃើញសពប្រពន្ធនិងបងប្អូនបានយកសពមកផ្ទះហើយរាយការណ៍ទៅសមត្ថកិច្ចនៅម៉ោង១១និង០០នាទី។
ក្រោយពីទទួលបានព័ត៍មានកំលាំងជំនាញបានសហការជា១ប៉ុស្តិ៍ថាឡាបរិវ៉ាត់និងអាជ្ញាធម៍ភូមិឃុំនិងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុឃើញថា
សពត្រូវបានក្រុមគ្រួសារយកមកដល់លើផ្ទះបាត់ទៅហើយ។ពេលនោះបានធ្វើការត្រួតពិនត្យសពឃើញថា សពពុំមានស្លាក់់ស្នាម
អ្វីក្រៅពីស្នាមកោសខ្យល់ដែលប្រពន្ធកោសអោយកាលពីព្រឹកមុនចេញទៅមើលមង។តាមការបំភ្លឺរបស់ប្រពន្ធសព បងបង្កើត របស់សពនិងសាក្សីបានអោយដឹងថា សពរយះកាលកន្លងមកធ្លាប់ប្រកាច់ជាញឹកញាប់ដោយហៅថាជំងឺតេតានូសរឺឆ្កួតជ្រូក។
យោងតាមការពិនិត្យ សាក្សីនិងការបំភ្លឺរបស់ប្រពន្ធលោកគ្រូទេទ្យមណ្ឌលបានសន្ធិដ្ឋានថាសពពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាដកមែនពុំមានពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។
ទើបប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់