កោះកុងៈ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង៣និង២០ នាទីល្ងាច កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការណ៍ជាមួយកម្លាំងអធិការក្រុងខេមរភូមិន្ទ ចុះពិនិត្យសាកសពអណ្តែតទឹក ដឹងកើតហេតុវេលាម៉ោង ១និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចឆ្នេរកោះស្នេហ៍ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
តាមការស្រាវជ្រាវ សាកសពមានឈ្មោះ ឆួន ឡឺយ ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខខរបរ កម្មករសំណង់ មានទីលំនៅ ភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង មកស្នាក់នៅផ្ទះជួល ក្នុងភូមិ.សង្កាត់កើតហេតុខាងលើ ។
តាមភិនភាគនៃសព
-សពស្លៀកលីអូពណ៌ខ្មៅ ដេកស្លាប់នៅក្នុងទឹក
-សពមានសភាពហើម
-សពពុំមានស្នាមរបួសអ្វីឡើយ ។
តាមមូលហេតុ ដោយជនរងគ្រោះបានចេញពីផ្ទះតាំងពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៩ ហើយជនរងគ្រោះ ជាមនុស្សផឹកស្រាជាប្រចាំថ្ងៃ ។
តាមការសន្និដ្ឋាន តាមការស្រាវជ្រាវ ពិនិត្យស្ថានភាពសាកសព និងស្តាប់ចម្លើយសាច់ញ្ញាតិរបស់ជនរងគ្រោះឈ្មោះ ឡឺយ ស្រីពីន ភេទស្រី ២២ឆ្នាំ និងមានសាក្សីផងនោះ គឺជនរងគ្រោះពិតជាស្លាប់ដោយសារ ស្រវឹងស្រាលង់ទឹកស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សពប្រគល់ជូនសាច់ញ្ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់