ពោធិ៍សាត់ៈ មានករណីមនុស្សឃាត នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧និង៤០នាទីយប់មានករណីមនុស្សឃាតមួយលើក ស្ថិតត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ ចាន់ គឹមហេង ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅកើតហេតុខាងលើ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យឹម ស៊ីមិច ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានយកអង្រែបុកគ្រឿងវាយទៅលើម្ដាយបង្កើត ចំក្បាលពីមុខ(ថ្ងាស់) ចំហៀងខាងស្ដាំជាច្រើនអង្រែ បណ្ដាលឲ្យស្លាប់តែម្ដង ចំពោះជនសង្ស័យកម្លាំងប៉ុស្តិ៍រលាប សហការជាមួយកម្លាំងប្រជាការពារ ចាប់បញ្ជូនខ្លួនមកអធិការក្រុង៕



មតិយោបល់