កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលប្រទះឃើញសពបុរសម្នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
សពមានឈ្មោះ នី ឌុល ភេទប្រុស អាយុ៤៥ឆ្នាំ ជាមនុស្សញៀនស្រាហើយខូចចិត្តប្រពន្ធលែងចោល ទើបចងកសម្លាប់ខ្លួនឯងបែបនេះ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់