ព័ត៌មានជាតិ

ឮសម្រែកស្រែកមិនស្រួល! សមត្ថកិច្ចល្បាត ឃើញសង្ស័យ ចាប់ប្រឹប

ភ្នំពេញៈ ជនសង្ស័យក្នុងករណីប៉ុនប៉ងលួចម៉ូតូម្នាក់ ត្រូវសមត្ថកិច្ចល្បាតឮសម្រែកស្រែកថា ចោរៗ ក៏ចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាងយកទៅប៉ុស្តិ៍តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចផ្លូវរថភើ្លង ក្រុម៨ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យខាងលើឈ្មោះ ស៊ី វតា្ថ ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

សម្ភារៈដកហូតរួមមាន៖ ដែកសំប៉ែតចុងស្រួច១ និងកូនសោខ្សៀលេខ៨ចំនួន១។

សមត្ថកិច្ច បានឲ្យដឹងថានៅវេលាថ្ងៃកើតហេតុ កម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ កំពុងធើ្វសកម្មភាពល្បាត ក៏មានសម្រែកស្រែកចោរៗ ដោយឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួន និងត្រួតពិនិត្យ ដកហូតបានវត្ថុតាងខាងលើ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធី៕

មតិយោបល់