ព័ត៌មានជាតិ

ភាគហ៊ុន Apple ធ្លាក់ចុះ​មក​នៅ​ក្រោម ១០០​ដុល្លារ បន្ទាប់​បែកធ្លាយ​រូប​អាក្រាត​កាយ​តារា​ល្បីៗ​

​ភាគហ៊ុន Apple នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ធ្លាក់ចុះ ៤,២២​ភាគរយ មក​នៅត្រឹម ៩៨,៩៤​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន ដែល​បាន​ធ្វើឲ្យ​ពិភពលោក​ជ្រួលច្របល់​។​

​យោង​តាម​ការបញ្ជាក់​ពី Business Insider បានឲ្យដឹងថា មូលហេតុ​ធំចម្បង​ពីរ​ដែល​នាំ​ឲ្យ​ភាគហ៊ុន Apple ធ្លាក់ចុះ​ពី​ជាង​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន​មក​នៅ​ក្រោម ១០០​ដុល្លារ នោះ​គឺ​បណ្ដាល​មកពី​បែកធ្លាយ​រូបភាព​អាក្រាតកាយ​របស់​តារា​សម្ដែង និង​ចម្រៀង​ល្បីៗ​តាមរយៈ iCloud និង​មួយទៀត​បណ្ដាល​មកពី​ក្រុម​អ្នកវិនិយោគ​លក់​ភាគហ៊ុន​។​

​តាម​ការវិភាគ​របស់ Business Insider បានឲ្យដឹងថា ភាគហ៊ុន​នេះ​នឹង​កើន​ឡើង​វិញ នៅ​មុនពេល Apple បង្ហាញ iPhone 6 នៅ​ថ្ងៃ​ទី​០៩​ខែ​កញ្ញា ឆ្នាំ ២០១៤៕​
HackMain

មតិយោបល់