ព័ត៌មានជាតិ

អាសូរណាស់!! ជិះម៉ូតូដួលត្រូវរថយន្តមិនចាំម៉ាកមកពីក្រោយបុកស្លាប់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ៧៩- ៨០ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ទ្រី គក ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ប្រផះ គ្មានផ្លាកលេខ រួមដំណើរជាមួយឈ្មោះ តេវ ភេទប្រុស អាយុ ២០ឆ្នាំ មានទីនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោង ខេត្តកំពង់ស្ពឺ។

ដំណើរឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានដួលដោយខ្លួនឯង ខណ:នោះស្រាប់តែមានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ កំពុងធ្វើដំណើរស្របទិសគ្នាបុក បណ្ដាលឲ្យអ្នកជិះពីក្រោយស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បានឲ្យដឹងថា វត្ថុតាងត្រូវបានក្រុមគ្រួសារដឹកយកទៅប្រើប្រាស់វិញ ចំណែកសពក៏ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ករណីខាងលើកម្លាំងជំនាញកំពុងចុះស្រាវជា្រវ៕

មតិយោបល់