ព័ត៌មានជាតិ

ជនអនាថាស្នាក់នៅតាមទីសាធារណៈជាច្រើននាក់ ត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ចាប់បញ្ជូន….

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ កម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះប្រមូលជនអនាថាចំនួន២១នាក់ ដែលស្នាក់នៅតាមទីសាធារណៈ រួមមានច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជនអនាថាទាំងនោះ មានស្រីចំនួន១៣នាក់ ក្នុងនោះមានកុមារចំនួន០២នាក់/ស្រី០១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ និង បង្ហាត់បង្រៀនទៅតាមវិទ្យាជីវៈដោយស្ម័គ្រចិត្តរៀងៗខ្លួន៕

មតិយោបល់