ព័ត៌មានជាតិ

យកម៉ូទ័រកាត់ដែក១គ្រឿង ដែលដឹងថាខូចមកជួសជុលប្រើបែជាឆក់ស្លាប់

សៀមរាបៈ ករណីឆក់ខ្សែភ្លើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី ចំនុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
សាកសពឈ្មោះ វ៉ាន់ វ៉ូច ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។គាត់បានយកម៉ូទ័រកាត់ដែក១គ្រឿង ពណ៌លឿង ដែលខូចហើយជួសជុលកែច្នៃប្រព័ន្ធខ្សែភ្លើងប្រើកាត់ដែកនៅចំណុចដីជ្រុងផ្នែកខាងលិចជាប់ផ្ទៈគាត់ បណ្តាលអោយឆ្លងប្រព័ន្ធភ្លើងឆក់ដួលផ្ងារនិងដីស្លាប់តែម្តង ។
ក្រោយទទួលបានសេចក្តីរាយការណ៍កម្លាំងសមត្ថកិច្ចបានចុៈដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព មានស្នាមអុចជាំខ្មៅត្រង់ម្រាម.ប្រអប់ដៃទាំងសងខាង និងមានលេចអាចម៍ ក្រៅពីនោៈគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសទេ ។ការពិនិត្យលើម៉ូទ័រកាត់ដែកនោៈ មានសភាពចាស់ច្រេៈសំបករុំដោយស្គុតខ្មៅ ដៃកាន់គ្មានកុងតាក់សម្រាប់ចុចបិទបើកទេ ។
តាមការបំភ្លឺអះអាងរបស់ឈ្មោះ សំ ស៊ីណេត អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្រពន្ធសាកសពបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញប្តី(វ៉ាន់ វ៉ូច) បានយកម៉ូទ័រកាត់ដែក១គ្រឿង ដែលដឹងថាខូចហើយមកជួសជុលប្រើ កាត់ដែកនៅចំណុចកើតហេតុម្នាក់ឯង គាត់នៅក្នុងផ្ទៈមិនបានចាប់អារម្មណ៍មើលទេ ។លុៈមួយសន្ទុៈគាត់លឺសម្លេងដួលនៅកន្លែងប្តីកំពុងកាត់ដែកមុខផ្ទៈគាត់ក៏ដើរចេញមើលឃើញប្តីដេកផ្ងារសន្លប់និងដីក្បែរម៉ូទ័រកាត់ដែកនោៈ គាត់បានរត់ទៅដកព្រីភ្លើង និងស្រែកហៅអ្នកជិតខាងជួយលើកដឹកទៅមណ្ឌលសុខភាពសំរោងយា តែគ្រូពេទ្យប្រាប់ថាគេស្លាប់បាត់ហើយ ។គាត់បញ្ជាក់ថាប្តីគាត់ស្លាប់ដោយសារឆក់ប្រព័ន្ធភ្លើងខ្លួនឯង មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនោះទេ ៕

 

មតិយោបល់