ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! ក្រែងមានអ្នកស្គាល់

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិលលើផ្លូវ៤៨ ចន្លោះ គីឡូម៉ែត្រ លេខ ១៩-២០។
ដែលបង្ករឡើងដោយរថយន្ត បុកនឹងម៉ូតូម៉ាកDream សេរី ២០១៨ ពាក់ស្លាកលេខ កោះកុង 1B 5982 បណ្តាលឲ្យស្លាប់ ១ នាក់ប្រុស និងរបួសធ្ងន់ ១ នាក់ប្រុសមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះឡើយ ចំណែកឯរថយន្តបង្ករបានបើករត់គេចខ្លួនបាត់។
ព័ត៌មាននេះដើម្បីស្វែងរកសាច់ញាតិបើបានស្គាល់សូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ០៩៧ ៧៧ ៨០ ១០១ . ០៩៧ ៨១ ៩៩ ៩៩១៕

 

មតិយោបល់