ព័ត៌មានជាតិ

ជនសង្ស័យដែលជំនាញឆក់នៅរាជធានីភ្នំពេញម្នាក់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់នៅចំណុចផ្លូវរថភ្លើងម្តុំវត្តនាគវន្ត័ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ)ក្នុងទីក្រុងភ្នំពេញចំនួន៤ករណីបញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ៖
ករណីទី១៖អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយពណ៌ស)ប្រព្រឹត្តនៅចំណុចចុងស្ពានអាកាសផ្សារដីហុយផ្លូវសហពន្ធ័រុស្សីភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩វេលាម៉ោង៤និង១០នាទី។

ករណីទី២៖អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅ)ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤Dផ្លូវលេខ២០១ក្រុម១០ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង០៥នាទី។
ជនរងគ្រោះឈ្មោះខូវស៊ីវអាងភេទស្រីអាយុ៤៩ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៦អាផ្លូវលេខ២០១ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរលក់ដូរ សម្ភារ:បាត់បង់
កាបូបក្រវ៉ាត់ចង្កេះចំនួន០១,ប្រាក់ដុល្លារជាង១០០០ដុល្លារអាមេរិក,ប្រាក់រៀលចំនួន២៨០០០០០រៀល,ប្រាក់បាតថៃចំនួន៣៥០០បាត,ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាកអាយហ្វូនស៊ិចផ្លើសអេសពណ៌ផ្កាឈូកស៊ីមកាតលេខ០១២៥៤០២៣១និងម៉ាកអាយហ្វូនស៊ិចពណ៌ខ្មៅស៊ីមកាតលេខ០១១៣១៨០២៤និងសម្ភារ:មួយចំនួន។

ករណីទី៣៖អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃពណ៌ខ្មៅ)ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣១ពាក់កណ្តាលផ្លូវលេខ៦១៦កែងផ្លូវលេខ២៨៧ក្រុមទី៨៦ភូមិទី១៩សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០១៨វេលាម៉ោងប្រហែល០៧,៣៥នាទី។
ជនរងគ្រោះឈ្មោះស៊ុមផល្លីភេទស្រីអាយុ៤១ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះលេខ១៦ផ្លូវលេខ៦១៨ក្រុមទី៨៣សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញមុខរបរគ្រូបង្រៀន
សម្ភារ:បាត់បង់
-កាបូបដៃពណ៌ខ្មៅចំនួន០១
-ប្រាក់រៀលចំនួនប្រហែល៥០ម៉ឺនរៀល
-ប្រាក់ដុល្លារប្រហែល៤០ដុល្លារអាមេរិក
-ទូរសព្ទ័ដៃម៉ាកIPhoneXចំនួន០១
-ទូរសព្ទ័ដៃម៉ាកIPhone6ចំនួន០១
-កាតATMចំនួន០១
-កូនសោមួយចង្កោម

ករណីទី៤៖អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃពណ៌ខ្មៅ)នៅចំណុចមុខផ្ទះលេខ១ផ្លូវលេខ៦០០ភូមិ១២ក្រុមទី៥៣សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩និង៣០នាទី។
ជនរងគ្រោះឈ្មោះរស់សុផលភេទស្រីអាយុ៥៣ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
-មានទីលំនៅផ្ទះលេខ១០ផ្លូវលេខ៣សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ
សម្ភារ:បាត់បង់មាន
-កាបូបយួរដៃពណ៌ពងមាន់ដៃពណ៌សចំនួន០១
-ទូរសព្ទ័ដៃម៉ាកIPhone7Plusពណ៌ទឹកប្រាក់ចំនួន០១គ្រឿង
-ទូរសព្ទ័ដៃម៉ាកSamsungស៊ីមពីរពណ៌ទឹកប្រាក់ចំនួន០១គ្រឿង
-ប្រាក់ដុល្លារចំនួន៣០០០ដុល្លារអាមេរិក
-ប្រាក់រៀលចំនួន២០០០០០០រៀល
-ចិញ្ចៀនពេជ្រចំនួន០១វង់មានដាំត្បូងចំនួន០៣គ្រាប់ត្បូងនៅចំកណ្តាលទំហំ៨លីត្បូងសងខាងចំនួន០២គ្រប់ក្នុងមួយគ្រាប់ៗទំហំ៤លី
-បណ្ណ័សម្គាល់យានយន្តចំនួន០១សន្លឹក
-បណ្ណ័បើកបររថយន្តចំនួន០១សន្លឹក
-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន០១សន្លឹក
-កូនកាបូបដៃពណ៌ខ្មៅចំនួន០១

ជនសង្ស័យ
-ឈ្មោះគង់ភារម្យហៅខ្មៅភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ
-មុខរបរមិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៣៧ផ្លូវលេខ៦០៨ភូមិ២២សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

មតិយោបល់