ព័ត៌មានជាតិ

នារីវ័យ១៨ឆ្នាំម្នាក់រអិលជើងលង់ទឹកស្លាប់យ៉ាងអាណោចអាធម៍នៅ ស្រុកកំពង់ស្វាយ

កំពង់ធំ: ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់១នាក់
ស្ថិតនៅតំបន់ត្រពាំងត្រាច ភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះខាងលើមានឈ្មោះ រិន តែន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឬស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ។
តាមមូលហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់