ព័ត៌មានជាតិ

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​​គ្រឿង​ញៀន ​ខុស​ច្បាប់​​ទូទាំង​ប្រទេស

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀន ​១៥ ករណី ឃាត់មនុស្ស ២៥ នាក់ក្នុងនោះស្រីម្នាក់ ។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១ ។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ៩ ករណី ឃាត់ ១៣ នាក់ ក្នុងនោះមានស្រី០១នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ៦ ករណី ឃាត់ ១២ នាក់ ក្នុងនោះរួមទាំងវត្ថុតាង មានមេតំហ្វេតាមីន (ice) = ៥៧៥,៤១ក្រាម និង ២៣ កញ្ចប់តូច ។

លទ្ធផលដែលបង្ក្រាបហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ២៥ នាក់និងវត្ថុតាងមួយចំនួននេះមានការសហការពី អង្គភាពដែលបានចូលរួមបង្ក្រាប ៖
មន្ទីរខេត្ត បាត់ដំបង កំពង់ធំ ព្រៃវែង សៀមរាប ស្វាយរៀង និងការិយាល័យ រាជធានីភ្នំពេញ ។

លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី ១ ខែ មករា រហូតដល់ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៧ សរុបចំនួន ២៨២៦ ករណីឃាត់មនុស្សចំនួន ៦៥២៣ នាក់ ស្រី ៦៦៨ នាក់ ក្នុងនោះ (ជនរទេស ២៣ នាក់) អនុវត្ដដីកា ៖ ៦០ ដីកា ឃាត់ ៥៩ នាក់ ស្រី ៨ នាក់ និង ចាប់យកវត្ថុតាង ៖
១.សារធាតុញៀនគ្រប់ប្រភេទ ៣១ គីឡូក្រាម ២៩០,៩៤ ក្រាម និង ២១៨ កញ្ចប់តូច ២ ធំ
២.កញ្ឆាក្រៀម ១១ គីឡូក្រាម និង៦០៣,០៣ ក្រាម និង ៩៨៧២៤ ដើម
៣.សម្ភារៈ រថយន្ដ ៣៦ គ្រឿង ម៉ូតូ ៥៨៩ គ្រឿង ទូរស័ព្ទ ១៨០៣ គ្រឿង ជញ្ជីង ១១៦ គ្រឿង អាវុធ ៣ ដើម
៤.ចលន និងអចលនទ្រព្យ ស្នើសុំបង្ក រឹបអូស ៕

មតិយោបល់