ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ២ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤និង៣៥ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ម៉ូតូម៉ាកវ៉េវC១០០ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1M 0272 បើកដោយឈ្មោះសន ចាន់ ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាងសំណង់មានទីលំនៅភូមិត្រពាំងសាបឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវស្លាប់នៅកន្លែងកើតហេតុ បុកជាមួយ។
ម៉ូតូម៉ាកហុនដាឌ្រីមC125ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GP 8893ជួង គង់ភេទស្រីអាយុ៤៤ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ របួសធ្ងន់អ្នករួមដំណើរទី១ឈ្មោះប្រឹម ម៉ារ៉ាឌីភេទប្រុសអាយុ៦ឆ្នាំរបួសស្រាលទី២ឈ្មោះគង់ សក្ខិណា ភេទស្រីអាយុ៩ឆ្នាំរបួសស្រាលអ្នកទាំង២ជាសិស្សស្នាក់នៅជាមួយគ្នា។
សមត្ថកិច្ចឲ្យដឹងថាម៉ូតូទាំងពីរគ្រឿងបើកស្របគ្នាពីជើងទៅត្បូងម៉ូតូម៉ាកវ៉េវបានបុកជាមួយម៉ូតូម៉ាកហុនដាឌ្រីមបណ្តាលឲ្យស្លាប់និងរបួស៕

មតិយោបល់