ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចក្នុងស្តាតអូឡាំពិក (កន្លែងប្រកួតបាល់ទះ) សង្កាត់វាលវង់ ខណ្ឌ៧មករា
មានករណីមនុស្សធ្លាក់ពីលើដំបូលស្តាត បណ្ដាលឲ្យស្លាប់មួយរំពេច។
សពជនរងគ្រោះឈ្មោះ ស៊ន ស៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ក្នុងស្តាតអូឡាំពិក មានស្រុកកំណើតខេត្តបន្ទាយមានជ័យ និងស្នាក់នៅផ្ទះជួលខាងក្រោយវត្តព្រះពុទ្ធ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ដំណើររឿងៈ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានឡើងលើដំបូលស្តាត (កន្លែងប្រកួតបាល់ទះ) ដើម្បីបាញ់ថ្នាំប្រចៀវ ពេលឡើងទៅដល់ជនរងគ្រោះ បានដើរលើសំណាញ់បាញ់ថ្នាំ ដោយមិនបានពាក់ខ្សែក្រវាត់ការពារ ស្រាប់តែសំណាញ់របូតធ្លាក់មកក្រោម បណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យទីតាំងខាងលើ រួចក៏ប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីឯស្រុកកំណើត៕
មតិយោបល់