ព័ត៌មានជាតិ

សូមប្រុងប្រយត្ន័! ធ្វេសប្រហែសមួយភ្លែត បាត់បង់អាយុជីវិត..

កំពង់ធំ: កាលពីវេលាម៉ោង៣និង២០នាទី រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានករណី មនុស្ស ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម នៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខៀវ យីម ភេទប្រុស អាយុ៤៣ឆ្នាំ។

ចំណែកមូលហេតុ៖ ជនរងគ្រោះធ្វេសប្រហែស ចាប់ខ្សែរភ្លើងចំតំណអត់រុំ ទើបណ្តាលឲ្យចរន្តអគ្គិសនីឆក់ស្លាប់តែម្តង៕

មតិយោបល់