ស្វាយរៀងៈ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់រយៈពេល០៤ថ្ងៃ(១៣-១៤-១៦ខែឧសភា ឆ្នាំ២០១៩)ជនសង្សយ័ចំនួន០៧នាក់ ស្រី០១នាក់ដែលជាមុខសញ្ញាជាប់ទាក់ទិនក្នុងករណីរក្សាទុកនិងដឹកជញ្ជួនគ្រឿងញៀនឆ្លងដែនខុសច្បាប់រួមជាមួយវត្ថុតាងពាក់ពន្ធ័ ត្រូវបានកម្លាំងជំនាញផែន នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។
ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្លាំងយោធាការពារព្រំដែនខេត្តឡុងអាន វៀតណាមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវៃង និងក្រាមការដឹកនាំសម្របសម្រូលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជនសង្សយ័ ចំនួន ០៧នាក់ស្រី០១នាក់រួមជាមួយវត្ថុតាងថ្នាំញៀនព្រមទាំងឧបករណ៍ សម្ភារ និងមាសប្រាក់មួយចំនួនទៀតដែលជាប់ទាក់ទិនក្នុងបទល្មើល ជួញដូរគ្រឿងញៀនឆ្លងដែនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើងបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាននៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថាជនសង្សយ័ដែលបានបង្ក្រាបចាប់ឃាត់ខ្លួននេះពួកគេគឺជាមុខសញ្ញាសកម្មដែលរកស៊ីដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែននៅពេលយប់តាមរូបភាពស្ពាយទំនិញដើរកាត់វាលស្រែតំបន់ដាច់ស្រយាលឆ្លងព្រែកដោយមានមុខសញ្ញាជាបក្ខពួកនៅប្រទេសវៀតណាមចាំទទូលបញ្ជូនបន្ត៕
មតិយោបល់