ព័ត៌មានជាតិ

លឿនពេកជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់

កណ្តាល: ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតរបួសធ្ងន់ដោយសារជិះម៉ូតូបុកបង្កាន់ដៃស្ពាននិងកើតហេតុនៅ ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង៤ និង៣៥នាទី ចំណុចដៃស្ពានពីភ្នំពេញទៅកំពង់ចាមនៅត្រង់ចំណុចភូមិទួលងោកឃុំកំពង់លួងស្រុកពញាឮខេត្ត កណ្តាល។
បើតាមសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Y-4849 បើកបរដោយឈ្មោះ ពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់មួកសុវត្ថិភាព(រងរបួសធ្ងន់)។
មានអ្នករួមដំណើរចំនួន ០២នាក់
-១/ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណភេទប្រុស(ស្លាប់នៅកន្លែងកើតហេតុ)
-២/ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ចាម)លុះបើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានបុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេងបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ ខ្ទាតធ្លាក់ពីលើស្ពានស្លាប់នៅនឹងកន្លែងកើតហេតុនិងស្លាប់ម្នាក់រងរបួសធ្ងន់០២នាក់។
ក្រោយពេលកើតសាកសពកំពុងរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករងរបួសបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកពញាឮ។
ចំណែកម៉ូតូត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង៕

 

មតិយោបល់