ព័ត៌មានជាតិ

អីយ៉ា..! ម៉ូតូស្ទាវផងហេតុអីក៏ហោះទៅបុកធុងទឹកចឹងហ្ន៎!!

ត្បូងឃ្មុំ: នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង(ជិះម៉ូតូបុកធុងទឹក)
លើផ្លូវជាតិលេខ៧ ចំណុចមុខដីភូមិឈ្មោះ តុង ឡយ ភេទប្រុស ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ម៉ូតូបង្កម៉ាក យ៉ាម៉ាហាអ៊ិចហ្សាយធើ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ផល្លា ធា ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់ ) រួមដំណើរជាមួយឈ្មោះ ជឿន លី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ (របួសស្រាល) ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ យុវជនទាំង ២នាក់ បានធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ កើតហេតុក៏បុកធុងទឹកជ័រ ពណ៌ខៀវ ទុកនៅជាយផ្លូវខាងជើង បណ្ដាលឲ្យរបួស និងបែកធុងទឹក។

មូលហេតុ៖ បើកបរល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងជួយអន្តរាមគន៍ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់