នេះជាមធ្យាបាយដ៏ល្អបំផុតក្នុងការជ្រើសរើសតន្ត្រីនៅលើ Smartphone ឬក៏ Tablet និងធ្វើការបន្ថែមបន្ថយសំឡេងតាមកម្រិតណាមួយដែលអ្នកចង់បាន។ នេះគឺជាភាពងាយស្រួលក្នុងការប្រើប្រាស់ ព្រមទាំងការតភ្ជាប់រវាងBluetooth និងឧបករណ៍ Speaker ទាំងពីរនេះ។ ឧបករណ៍ទាំងពីរនេះមានរូបរាងនិង ពណ៌ខុសពីគ្នា ក៏ប៉ុន្តែគុណភាពក្នុងបន្លឺសំឡេងគឺលឺខ្លាំងដូចគ្នា ដែលអ្នកអាចជឿទុកចិត្តនឹងយកទៅប្រើប្រាស់បាន។
ការរចនា
ឧបរណ៍នេះពណ៌គឺពណ៌បៃតង និងពណ៌ខ្មៅ ដែលសុទ្ធតែមានបានរចនាឡើងយ៉ាងល្អឥតខ្ចោះដូចៗគ្នា ប៉ុន្តែមានរូបរាងខុសគ្នាបន្តិច ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបានទាំងពណ៌ និងរូបរាងរបស់វា។
សំឡេង
សំឡេងរបស់ឧបករណ៍ទាំងពីរនេះសុទ្ធតែមានសំឡេងឮខ្លាំងដូចគ្នា ដែលលោកអ្នកអាចយកដាក់នៅក្នុងបន្ទប់ ឬតាមសួនច្បារដើម្បីស្តាប់កំសាន្តនៅពេលណាមួយដែលអ្នកត្រូវការ។
ការប្រើប្រាស់
ចំណែកការប្រើប្រាស់វិញគឺងាយស្រួលបំផុតក្នុងការកំណត់ឲ្យបទចម្រៀងកំណើរការ។ មួយវិញទៀតឧបករណ៍អាចប្រើមុខាងារមួយទៀតដែលអាចធ្វើការ Search រក Devices ដោយស្វ័យប្រវត្តិនៅពេលដែលអ្នកបើកឧបករណ៍នេះដំបូង ហើយធ្វើការភ្ជាប់ពីទូរស្ទព័ទៅ Speaker បានយ៉ាងងាយស្រួល៕
មតិយោបល់