ព័ត៌មានជាតិ

ម្នាក់ជាប់ខ្នោះ ឯ២នាក់ទៀតរត់រួច សម្ថកិច្ចកំពុងស្វែងរក

ភ្នំពេញ: នៅវេលាយប់ម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ពីបទលួច។

ជនសង្ស័យខាងលើ ឈ្មោះ នាង សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

វត្ថុតាងចាប់បានរួមមាន៖
-ទូស័ព្ទម៉ាកសាំសុងមួយគ្រឿង
-កុំព្យូទ័រឡេបថបមួយគ្រឿង
-លុយសុទ្ធចំនួយ១២០០$ (មួយពាន់ពីររយដុល្លារ)។

ជនសង្ស័យខាងលើបានលួច ពីជនរងគ្រោះ៖ ទី១ឈ្មោះ សុត សុភា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី២-ឈ្នោះ រឿន គឹមហាក់ ភេទប្រុស មុខរបរ និសិ្សត នាក់ទាំងពីរ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបញ្ជូនជនសង្ស័យ ចាត់ការបន្ត និងកំពុងតែស្វែងរកជនសង្ស័យពីរនាក់ទៀត ដែលរត់គេចខ្លួន៕

មតិយោបល់