ភ្នំពេញៈ មេភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ពេលបញ្ចូលថ្មទូរស័ព្ទអាយហ្វូន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាមេភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តឲ្យដឹងថា ជនរងគ្រោះបានស្លាប់ នៅលើឥដ្ឋការ៉ូ នៅក្នុងផ្ទះរបស់គាត់ ដោយសារតែនៅពេលគាត់ដេក បានយកទូរស័ព្ទម៉ាក អាយហ្វូន (iPhone) មួយគ្រឿង ដោតសាកថ្មជាប់នឹងព្រីភ្លើង រួចកាន់ជាប់នឹងដៃខាងស្តាំ ដាក់លើដើមទ្រូង ក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង៕
មតិយោបល់