អ៊ីរ៉ង់ៈ ក្រុងតេអេរ៉ង់ បានជំរុញឲ្យអង្គការសហប្រជាជាតិ ជួយបើកកិច្ចចរចាផ្នែកការទូត ដើម្បីបន្ធូរបន្ថយ ស្ថានភាពសន្តិសុខ ដ៏គួរឲ្យព្រួយបារម្ភនៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeeraចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
ដោយលោក Majid Takht Ravanchi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវ នៅក្នុងលិខិតមួយ ផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និង ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃច័ន្ទ។
ការផ្ញើលិខិតនោះ បានកើតឡើងចំពេលមានភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិក រួមទាំងសម្ព័ន្ធមិត្តឈូងសមុទ្ររបស់ខ្លួន គឺអារ៉ាប់ប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម៕
មតិយោបល់