បាត់ដំបងៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបង្រា្កបជនល្មើសម្នាក់ពីបទ រំលោភសេពសន្ថវៈ (លើអនិតិជន) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រ នៅចំណុចក្រុមទី៤ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្មេងស្រីរងគ្រោះឈ្មោះ ថ ស ភ ។
ជនសង្ស័យឈ្មោះ ថោង សុភី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុ ។
ករណីខាងលើនេះ ផ្នែកជំនាញបានធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់