ព័ត៌មានជាតិ

ថាកុំចេះតែហ៊ាន…!! អាងមាឌធំឥឡូវអាតូចបុករះ ក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ បុរសជនជាតិបរទេសម្នាក់ ជិះម៉ូតូមិនគោរពស្លាកសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ជ្រុលទៅបុកកង់បីឥណ្ឌា PassApp ក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ សង្កាត់បឹកកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌ PassApp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2HM-5694 ដឹកភ្ញៀវម្នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចស្តុបបំបែកជាបួន ដោយសារតែភ្លើងខៀវទើបបន្តទៅមុខ ស្រាប់តែមានបុរសជនជាតិស្បែកខ្មៅម្នាក់ ជិះម៉ូតូម៉ាក TTX ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1DB-3254 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុពីលិចទៅកើត យ៉ាងលឿនក៏បុករះ PassApp ពីចំហៀងពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង មិនបង្កឲ្យមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុជនជាតិស្បែកខ្មៅ គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់