ស្ទឹងត្រែងៈ អាវុធហត្ថលើផ្ទៃប្រទេសដែលថ្នាក់លើបានដាក់បទបញ្ជាឲ្យចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង ត្រូវរងការរិះគន់ធ្ងន់ៗពីសំណាក់ប្រជាពលរដ្ឋថាមានភាពលំអៀង។ គួររំលឹកថា រយៈពេលប៉ុន្មានខែកន្លងមកនេះគេសង្កេតឃើញថា គឺមានការចុះបង្ក្រាប និងចាប់រថយន្តសាំយ៉ុងដឹកឈើប្រណិតបានជាច្រើនគ្រឿង ហើយការបង្ក្រាបនោះគឺពុំឃើញមានការឃាត់ខ្លួនមនុស្សទេ ប៉ុន្តែនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តសាំយ៉ុងដឹកឈើសុក្រំ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-1808 ដែលដឹកចេញពីស្រុកឆែប ខេត្តព្រះវិហារ ក្នុងបំណងយកទៅខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង…
មតិយោបល់