ព័ត៌មានជាតិ

ខណៈពេលនេះ មានការដាច់ភ្លើង នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន

ភ្នំពេញ: យោងតាមផេកអគ្គិសនីកម្ពុជាវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០ គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅរាជធានីភ្នំពេញ និង ខេត្តមួយចំនួន។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែម អំពីការដាច់ចរន្តអគ្គិសនីនេះ ខាងអគ្គិសនី នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

មតិយោបល់