ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ ត្រូវចោរឆក់កាបូបស្ពាយយកទូរសព្ទស៊េរីទំនើប២គ្រឿងទៅបាត់ បណ្តាលឲ្យដួលម៉ូតូរងរបួស!

ភ្នំពេញៈ នារីវ័យប្រហែល២០ឆ្នាំម្នាក់ ជិះម៉ូតូបម្រុងទៅផ្ទះ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា២នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខក្លឹបហាត់ប្រាណសែនសុខ តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1E-4737 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកពីក្រោយហើយក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះដែលបានស្ពាយដាក់ចំហៀងខ្លួន បានសម្រេច បណ្តាលឲ្យរបស់ម៉ូតូនារីរងគ្រោះដួល រងរបួសរលាត់ដៃរលាត់ជើង។ ចំណែកឯជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ហើយនៅក្នុងកាបូបរបស់ជនរងគ្រោះដែលជនសង្ស័យបានឆក់យកទៅក្នុងនោះមានទូរសព្ទដៃម៉ាក អាយហ្វូនសេវិន ផ្លើស មួយគ្រឿង និងទូរសព្ទដៃម៉ាក OPPO មួយគ្រឿង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកព្យាបាលនៅឯមន្ទីរពេទ្យ៕

//youtu.be/-BRPPJi7g2c

មតិយោបល់