ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីត្រូវរន្ទះបាញ់នៅកំពង់ធំ

កំពង់ធំ: មានករណីរន្ទះបាញ់បណ្តាលឲ្យរងរបួសមនុស្ស១នាក់ស្ថិតនៅតំបន់ទំនប់តាអឿន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ ភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ធូ រិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសធ្ងន់)ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។
តាមមូលហេតុ: ហេតុការខាងលើនេះមកពីជនរងគ្រោះកំពុងភ្ជួរស្រែពេលមេឃកំពុងភ្លៀង៕

 

មតិយោបល់