ព័ត៌មានជាតិ

២ករណីក្នុងពេលតែមួយគ្រោះអគ្គិភ័យ និង រន្ទះបាញ់នៅស្រុកកំពង់ស្វាយ

កំពង់ធំ: ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង៣០ នាទីមានករណីអគ្គិភ័យឆេះផ្ទះ១លើកនិងករណីរន្ទះបាញ់កំពូលព្រះវិហារ១លើក ដែលករណីទី១.អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីស្ថិតនៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះ សាន រុន ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះទំហំ៣មx៤ម ធ្វើអំពីឈើ ប្រក់ស្បូវ ជញ្ជាំងស្បូវ។
សម្ភារះខូចខាតមាន:
-ឆេះផ្ទះ០១ខ្នងទំហំ៣មx៤ម
-អត្តសញ្ញាណប័ណ្ណ០២សន្លឹក សំបុត្រកំណើត០៦សន្លឹក
-អង្ករ៥0គីឡូក្រាម
-ប្រាក់រៀលចំនួន១,០០០,០០០រៀល
-ប៉ុស្តិ៍ផ្សារដែក០១គ្រឿង
-អាគុយ៤០អំពែចំនួន០១
-សម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង
+មូលហេតុ: កូនដុតធូបលេងក្នុងផ្ទះបណ្ដាលឲ្យឆាបឆេះរាលតែម្តង។
ចំណែកករណីទី២. គឺរន្ទះបាញ់កំពូលព្រះវិហារវេលាម៉ោង២និង៣០នាទីស្ថិតនៅវត្តក្រសាំងមានជ័យ ភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ បណ្តាលឲ្យខូចខាតកំពូលព្រះវិហារចំនួន០១និងក្បឿងចំនួន១០០សន្លឹក៕

 

មតិយោបល់