ព័ត៌មានជាតិ

ព្រោះតែក្រ បុរសម្នាក់ស្លាប់ចោល ប្រពន្ធ និងកូន២នាក់ដោយសារធ្លាក់ពីលើដើមត្នោតនៅ…

កណ្ដាល: បុរសម្នាក់បានស្លាប់ដោយធ្លាក់ពីលើដើមត្នោតបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១និង៣៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១ ជនរងគ្រោះមាន ឈ្មោះ កែវ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរកសករឡើងត្នោតស្លាប់ចោលប្រពន្ធនិងកូនពីរនាក់ ។

ប្រភពពីប្រពន្ធរបស់សពបានឲ្យដឹងថា គាត់បាន
ពឹងបងថ្លៃឲ្យជួយទៅរកមើលប្តីគាត់ព្រោះ បាត់យូរពេក ពេលនោះបងថ្លៃឈ្មោះ លៀង រីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើ បានមកប្រាប់គាត់ថា ប្តីរបស់ឯងបានធ្លាក់ពីលើដើមត្នោតស្លាប់បាត់ហើយ ពេលឮបងថ្លៃនិយាយដូចនេះ គាត់ក៏ទៅមើលឃើញប្តីស្លាប់ពិតមែន។

ពេលនោះមេភូមិរាយការណ៍ប្រាប់សមត្ថកិច្ច
ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើត ហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៏រដ្ឋបាល ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេ ភូមិ ប្រពន្ធសព បានធ្វើការពិនិត្យ លើសព ឃើញថាគ្មានស្លាកស្នាមអ្វីផ្សេងទេ។

ក្រោយពីពិនិត្យរួចជំនាញបានសន្និដ្ឋានថាស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោត សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕

 

មតិយោបល់