រតនគិរីៈ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទី
លោក វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរី កំលាំងជំនាញចុះបង្រាករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ម៉ូតែលច័ន្ចរតនៈ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៤មុខសញ្ញា ដែលឈ្មោះដូចខាងក្រោម៖
១.ឈ្មោះសេង រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះថាន់ វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះជា សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៤.ផាត សុជាតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៤នាក់។
វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់ ទម្ងន់២.៥៩ក្រាមទាំងសំបកថង់ជញ្ជីញថ្លឹងថ្នាំញៀន០១គ្រឿង
ម៉ូតូ០២គ្រឿង សម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី៕
មតិយោបល់